តារាចម្រៀងស្រីដ៏ល្បីឈ្មោះសាច់.សខ្ចី អ្នកម៉ាក់វ័យក្មេង ក្នុងផលិតកម្មរស្មីហង្សមាសនោះ គឺអ្នកនាង ពេជ្រ សូលីកា ដែលជាតារាចម្រៀងមួយដួងកាន់តែកើនសន្ទុះនៃការគាំទ្រយ៉ាងច្រើនលើសលប់ទាំងចាស់ទាំងក្មេងដែលនិយមគាំទ្រនៅតារា មិនថាបទចម្រៀងបែបញាក់កន្ត្រាក់អារម្មណ៍ ជាពិសេសបទបែបមនោសញ្ចេតនានោះទេ សុទ្ធសឹងតែទទួលបាននៅការគាំទ្រយ៉ាងខ្លាំងពីសំណាក់ បណ្ដាមហាជនអ្នកគាំទ្រមិនតិចនាក់ឡើយ ។
ដោយឡែក បើយើងក្រឡេកមកមើលអំពីទំនាក់ទំនងមិត្តភាពរវាងតារាចម្រៀងស្រីវ័យក្មេងដ៏ល្បីល្បាញមេម៉ាយកូន១សាច់.សខ្ចីដូចបណ្ដូលចេក រាងតូចច្រឡឹង អ្នកនាង ពេជ្រ សូលីកា និងអតីតតារាចម្រៀងអ្នកនាង អែនជី ដែលអ្នកទាំងពីរបានស្គាល់រាប់អានគ្នាមកជាច្រើនឆ្នាំមកហើយ ប៉ុន្តែហាក់មានបញ្ហាជាមួយគ្នាខ្លាំង រហូតផ្ដាច់ទំនាក់ទំនងជាមួយគ្នា មិននិយាយរកគ្នាតាំងពីជាង១០ឆ្នាំមកម្ល៉េះ រហូតធ្វើអោយមហាជនអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើល និងងឿងឆ្ងល់គ្រប់ៗគ្នា។
ក្រោយពេលជួបបញ្ហាមិននិយាយរកគ្នាអស់រយៈពេលជាច្រើនឆ្នាំមក បច្ចុប្បន្ននេះផងដែរ អ្នកទាំងពីរមានគ្រួសាររៀងៗខ្លួនទៅហើយ ដោយតារាស្រីអ្នកនាង ពេជ្រ សូលីកា មានកូនប្រុសម្នាក់ ដែលមានមុខមាត់គួរអោយស្រលាញ់ខ្លាំងណាស់ ចំណែកអ្នកនាង អេនជី វិញ ក៏មានកូនប្រុសម្នាក់ដូចទៅនឹងអ្នកនាង ពេជ្រ សូលីកា ផងដែរ។
ជាក់ស្ដែង អ្វីដែលនឹកស្មានមិនដល់ទៅវិញនោះ ស្រាប់តែថ្មីៗនេះ គេបាននាំគ្នាប្រទះឃើញអ្នកទាំងពីរបានវិលត្រឡប់មកនិយាយគ្នាសារជាថ្មីម្ដងទៀត ដោយបានសហការធ្វើការងារជាមួយគ្នា រហូតដល់ថ្នាក់ទប់ចិត្តមិនជាប់ធ្វើអោយអ្នកគាំទ្ររំភើបចិត្តជាខ្លាំង និងបានចូលរួមត្រេកអរដែលអ្នកទាំងពីរវិលមកដូចដើមវិញ ក្នុងនោះផងដែរ អ្នកនាង សូលីកា និងអ្នកនាង អេនជី បានលេចមុខនៅក្នុងកម្មវិធីសម្ភាសន៍មួយដែលមានឈ្មោះថា «3FUN»។
ភ្លាមៗនោះមិនបង្អង់យូរ អ្នកនាង អែនជី ក៏បានចេញមុខមកទម្លាយខ្ទេចគ្មានសល់ពីអារម្មណ៍ពិតរបស់ខ្លួន ក្រោយអត់និយាយរក ពេជ្រ សូលីកា អស់រយៈពេលជាច្រើនឆ្នាំមកនេះ ទាំងអួលដើម.កថា «ខ្ញុំមានពាក្យពេចន៍មួយថ្ងៃនេះ ដែលខ្ញុំអត់ដែលបាននិយាយសោះ នារីម្នាក់ដែលនាំខ្ញុំចូលច្រៀងនៅក្នុងផលិតកម្ម M បើនិយាយរួមទៅ គឺខ្ញុំអត់ដែលភ្លេច អាចនិយាយបានថា វាជាក្ដីស្រមៃរបស់ខ្ញុំតាំងពីតូចដែលខ្ញុំចង់ច្រៀង ចៃដន្យថ្ងៃមួយពួកខ្ញុំបានធ្វើការជាមួយគ្នាពេលដែលពួកខ្ញុំអត់ទាន់ចូលច្រៀងទេ ពេលនឹងខ្ញុំបានច្រៀងនៅក្នុងក្លិបមួយ គាត់ក៏បានឃើញខ្ញុំ ហើយខ្ញុំក៏បានប្រាប់គាត់ថា ខ្ញុំចង់ច្រៀងនៅក្នុងផលិតកម្មអីចឹងទៅ ហើយគាត់ក៏បានទៅសុំនៅក្នុងផលិតកម្ម M គាត់ក៏ឱ្យខ្ញុំទៅសម្ភាស៍រួចហើយក៏ជាប់ អញ្ជឹងហើយគឺខ្ញុំមិនដែលភ្លេចគុណអ្នកដែលជួយអោយខ្ញុំបានចូលច្រៀងនោះទេ បើទោះបីជារឿងកន្លងមក រឿងយ៉ាងណាក៏ដោយ ក៏ខ្ញុំមិនដែលខឹង ព្រោះវាជាលើកទី១ នៅក្នុងការនិយាយអញ្ជឹង គឺអាចនិយាយបានថា គឺគាត់ជាអ្នកមានគុណដែលជួយអោយខ្ញុំបានចូលនៅក្នុងសិល្បៈ»។
ឃើញដូច្នេះភ្លាម ក៏មានអ្នកចូលទៅខមិនថា «ពិតជារំភើបចំពោះទំនាក់ទំនងក្តីស្រលាញ់រវាងមិត្តភាពពិតប្រាកដ» «ធ្វើជាមនុស្សត្រូវតែចេះដឹងគុណគេដែលជួយយើង» «ប្អូនគិតបែបនេះ គឺល្អណាស់ ទោះគុណនោះតិច ឬក៏ច្រើន ក៏ជាគុណដែលគេមានចិត្តមេត្តា បានត្រួសត្រាយផ្លូវដល់ប្អូន ប្អូនស្រីពិតជាល្អបំផុតហើយ» «នេះហើយទើបគេហៅថាជាមិត្តល្អ ទោះមានបញ្ហាទាស់សំដីគ្នាក៏មិនជាន់ពន្លិចគ្នា» «មនុស្សដែលចេះដឹងគុណអ្វីល្អអាក្រក់ មិនភ្លេចមនុស្សដែលគេធ្លាប់ជួយខ្លួន នៅពេលដែលខ្លួនលំបាក មនុស្សនោះហើយដែលរមែងទទួលបាននៅភាពជោគជ័យក្នុងជីវិត Love you ldoi» «ត្រឹមត្រូវណាស់ប្អូន បងសូមសរសើរទឹកចិត្តរបស់ប្អូនណាស់» «នេះបានជាមនុស្សល្អពិតមែន ដឹងគុណអ្នកជួយអោយមានកេរ្តិ៍ឈ្មោះ » «រំភើបខ្លាំងណាស់ ពេលដែលឃើញ idol ទាំង២ស្រលាញ់គ្នាបែបនេះ»៕
