ពន្លកសិល្បៈប្រចាំទាំងពិភព K-Pop និង K-Drama ប្រុសសង្ហា Cha In Woo បានក្លាយជាតារាប្រុសម្បូរមន្តស្នេហ៍របស់វិស័យ ដោយតែងប្រឹងអស់ពីសមត្ថភាពធ្វើយ៉ាងណា បំពេញចិត្ត Fan និង ក្ដីស្រមៃរបស់ខ្លួន រហូតមានមុខក្លាយជាបុគ្គលល្បីឈ្មោះដូចពេលនេះ។
Cha In Woo គឺជាសមាជិករបស់ក្រុមចម្រៀង ASTRO ដែលបានចេញមុខនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ ប៉ុន្តែនៅមុននេះទៀត ពោលគឺនៅឆ្នាំ ២០១៤ លោកបានចាប់យកអាជីពសម្ដែង តាមរយៈរឿង «My Palpitating Life»។
ខាងក្រោមនេះជារឿងរ៉ាវត្រួសៗ សង្ខេបទាំង ១០ពី Cha Eun Woo៖
១. ឈ្មោះពិតរបស់ Eun Woo គឺ Lee Dong Min កើតនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ នៅស្រុក Sabon ខេត្ត Gyeonggi ប្រទេសកូរ៉េខាងត្បូង។
២. លោកមានប្អូនប្រុសម្នាក់ ដែលពេលនេះកំពុងរៀននៅប្រទេសចិន។
៣. កាលពីក្មេង មានន័យថាពេលរៀនថ្នាក់ទី ៤ Eun Woo ធ្លាប់ទទួលបានការសិក្សាផ្នែកភាសាអង់គ្លេសនៅប្រទេសហ្វីលីពីនរយៈពេល ៦ខែ។
៤. ក្រឡេកភ្លាម អ្នកខ្លះអាចនឹងគិតថា Eun Woo ជាមនុស្សឆ្មើងឆ្មៃ តែតាមពិត បុរសម្នាក់នេះស្លូត និងស្មោះត្រង់ណាស់។
៥. Eun Woo ធ្លាប់ទម្លាយថា ពេលចាប់ផ្ដើមធំដឹងក្ដី ម្ដាយរបស់លោកតែងប្រាប់ជារឿយៗថា «កូនឯងមិនសង្ហាទេ» ហើយតែងតែរម្លឹកជាប់ថា «កុំអត់ប្រយោជន៍ពេក»។ហេតុផលដែលម្ដាយតែងនិយាយបែបនេះ គឺចង់ឲ្យលោក ដែលជាកូន ប្រកាន់ចរិតរាបទាប ចេះដាក់ខ្លួន និងមិនចង់ឲ្យមានចរិតឆ្មើងឆ្មៃ។
៦. ក្រុមបាល់ទាត់ដែលលោកស្រឡាញ់គឺ Real Madrid ឯតារាសម្ដែងដែលលោកចាត់ទុកជាគំរូគឺ Seo Kang Joon ស្របពេលក្រុមចម្រៀងរៀមច្បង Eun Woo ពេញចិត្ត EXO។
៧. Eun Woo ចូលចិត្តមើលរឿងនៅពាក់កណ្ដាលយប់តែឯង ចុច Tablet លេង និងមើលវីដេអូសម្ដែងផ្សេងៗលើ YouTube។
៨. ទេពកោសល្យមានច្រើន (មិនគិតច្រៀង រាំ និងសម្ដែងទេ) មានតាំងពីពូកែហែលទឹក លេងហ្គីតា វីយូឡុង ព្យ៉ាណូ ផ្លុំខ្លុយ និងចេះធ្វើជា DJ ទៀត។
៩. ពេលសួរដល់ចំណុចអាក្រក់ពីខ្លួនឯង លោកនិយាយថា ខ្លួនអន់ក្នុងរឿងស្នេហា