Tesla បានប្រមូលរថយន្តម៉ាក Model X និង Model S ចំនួន ៦៧.៦៩៨គ្រឿងដែលត្រូវបាននាំចូលទៅកាន់ចិននៅចន្លោះថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០១៣ និងថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយសារបញ្ហាកម្មវិធីធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធគ្រប់គ្រងអាគុយនៅក្នុងរថយន្ត។
ក្រុមហ៊ុននិយាយថាខ្លួននឹងធ្វើឱ្យកម្មវិធីនៃរថយន្តដែលម្រមូលមកទាំងនោះប្រសើរឡើង (upgrade)។
Tesla ក៏បានប្រមូលរថយន្តម៉ាក Model 3 ចំនួន ២.៧៣៦គ្រឿងផងដែរដែលត្រូវបានផលិតនៅចន្លោះខែមករា និងខែវិច្ឆិកាឆ្នាំ ២០១៩ និងរថយន្តម៉ាកដូចគ្នាចំនួន ១០.១២៧គ្រឿងផលិតនៅចិនចន្លោះថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០១៩ និងថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២២។ ការប្រមូលនោះដោយសារបញ្ហានៃការដំឡើងខ្សែក្រវ៉ាត់សុវត្ថិភាព ដែល Tesla នឹងត្រូវពិនិត្យមើល និងដំឡើងឡើងវិញ។
សូមបញ្ជាក់ថា កាលពីខែមេសា ក្រុមហ៊ុនបានប្រមូលរថយន្តម៉ាក Model 3 ចំនួន ១២៧.៧៨៤គ្រឿងនៅក្នុងប្រទេសចិនដោយសារបញ្ហាសមាធាតុបន្ទះឈីបដែលអាចធ្វើឱ្យមានការបុកគ្នា៕ (យោងតាមប្រភព៖ Reuters)

