កំពូលអ្នកមានពីការបង្កើតអាណាចក្រ Cosmetics Mary Kay Way គាត់បាននិយាយថា ខ្ញុំបានសួរខ្លួនឯងជាច្រើនដងថា ហេតុអ្វីបានជាខ្ញុំ មានតែសុបិននៅក្នុងទ្រឹស្តី ហើយហេតុអ្វីបានជា ខ្ញុំមិនធ្វើការចាប់ផ្តើម?

0

 

ភាពជាអ្នកដឹកនាំសំខាន់ៗរបស់ Mary Kay

ទី១ - រស់ជាមួយនឹងច្បាប់មាស

មនុស្ស គឺជាអាទិភាពទី១។ Kay និយាយថា យើងត្រូវការអ្នកដឹកនាំ ដែលបង្កើនតម្លៃទៅដល់មនុស្សនិងស្ថាប័នដែលពួកគេដឹកនាំ។អ្នកដឹកនាំដែលធ្វើការសម្រាប់ផលប្រយោជន៍ដល់អ្នកដទៃ ជាជាងគិតតែពីប្រយោជន៍ខ្លួនឯង។ អ្នកដឹកនាំដែលជំរុញលើកទឹកចិត្ត ជាជាងសម្លុតបំភ័យនិងកុហកបោកប្រាស់។ អ្នកដឹកនាំដែលរស់នៅជាមួយនឹងបុគ្គលិក ស្គាល់ពីបញ្ហារបស់បុគ្គលិក និងដោះស្រាយបញ្ហារបស់បុគ្គលិក។ ពោលគឺ យើងត្រូវការអ្នកដឹកនាំដែលយកសីលធម៌ជាធំ និងដឹកនាំតាមច្បាប់មាស។គ្រប់ការសម្រេចចិត្តនៅ Mary Kay Cosmetics គឺពឹងផ្អែកលើច្បាប់មាស។ ចូរប្រព្រឹត្តចំពោះអ្នកដទៃឱ្យដូចអ្វីដែលអ្នកចង់ឱ្យអ្នកដទៃប្រព្រឹត្តចំពោះអ្នក។ ក្នុងនាមជាស្តីម្នាក់ក្នុងចំណោមស្ត្រីដ៏ជោគជ័យបំផុតនៅសហរដ្ឋអាមេរិក Kay បានព្យាយាមបង្កើតវប្បធម៌សហប្រតិបត្តិការល្អនៅក្នុងក្រុមហ៊ុន ដើម្បីនាំមកនូវភាពអស្ចារ្យពីមនុស្សគ្រប់គ្នា។ គាត់មានជំនឿថា ច្បាប់មាស គឺអាចបម្រើជាមគ្គុទ្ទេសក៍សម្រាប់ការអនុវត្តជាក់ស្តែង នៅក្នុងគ្រប់កិច្ចការអាជីវកម្មទាំងអស់។ Kay មិនត្រឹមតែព្យាយាមរស់ជាមួយនឹងច្បាប់មាសនេះសម្រាប់ខ្លួនឯងនោះទេ គឺគាត់ថែមទាំងបានព្យាយាមលើកទឹកចិត្តឱ្យមនុស្សនៅជុំវិញគាត់ខិតខំរស់ជាមួយនឹងច្បាប់នេះផងដែរ។ទស្សនវិជ្ជាអាជីវកម្មរបស់ Kay គឺផ្អែកលើមូលដ្ឋានគ្រឹះនៃជំនឿសាសនារបស់គាត់។


ទី២ - កំណត់អាទិភាព និងគោលដៅ 
Kay បានដឹកនាំក្រុមហ៊ុនក្រោមបាវចនាព្រះទី១ គ្រួសារទី២ និងអាជីវកម្មទី៣។ គាត់ Kayបានឱ្យតម្លៃយ៉ាងខ្លាំងទៅលើពេលវេលា ហើយ គាត់គាត់បានចាត់ទុកពេលវេលាជាធាតុមួយដ៏សំខាន់បំផុត ដែលមិនអាចត្រលប់ក្រោយមកវិញបាន។ដូច្នេះហើយ បានជាទាំងជីវិតផ្ទាល់ខ្លួន ជ័យនិងទាំងជីវិតការងារ គាត់បានអនុវត្តវិន័យយ៉ាងម៉ឺងម៉ាត់ទៅលើការគ្រប់គ្រងពេលវេលា។ ជារៀងរាល់ថ្ងៃ មុននឹងទៅធ្វើការ Kay បានធ្វើបញ្ជីនូវរឿងសំខាន់បំផុត៦ ដែលត្រូវធ្វើនិងបានកំណត់ពេលវេលាដើម្បីបញ្ចប់នូវរឿងនីមួយៗ។
ទី៣ - ជឿលើវិញាណខ្លួនឯង
មួយខែនឹង Kay បើកក្រុមហ៊ុន Mary Kay Cosrterics ស្វាមីទី២របស់គាត់បានស្លាប់ដោយសារជំងឺគាំងបេះដូង។ ស្វាមីគាត់គឺជាអ្នកទទួលបន្ទុកការងារហិរញ្ញវត្ថុ និងផ្លូវច្បាប់សម្រាប់ក្រុមហ៊ុន ហើយការស្លាប់នេះបានធ្វើឱ្យ Kay មិនប្រាកដថា តើគាត់អាចសម្រេចសុបិនរបស់គាត់បានដែរឬយ៉ាងណានោះទេ? នៅពេលគាត់បានបញ្ចុះបញ្ចូលទាំងមេធាវី និងគណនេយ្យកររបស់គាត់ពីគំនិតបន្តបើកសម្ពោធក្រុមហ៊ុននោះ គឺគាត់ទទួលបានចម្លើយដូចៗគ្នាថា គាត់អាចនឹងបាត់បង់ប្រាក់ដែលគាត់បានខិតខំសន្សំទាំង៥ពាន់ដុល្លារនោះ។ ពួកគេគ្មានជំនឿថា Kay អាចធ្វើឱ្យក្រុមហ៊ុនជោគជ័យដោយគ្មានស្វាមីរបស់គាត់នោះទេ។ប្រសិនបើ Kay ស្តាប់ពួកគេទាំង២នាក់នោះ ទាំងជីវិតរបស់គាត់ និងទាំងឧស្សាហកម្ម Mary Kay Cosmetics របស់គាត់នឹងចប់ដោយគ្មានបានអ្វីសោះឡើយ។


ទី៤ ជម្នះឧបសគ្គនៅក្នុងជីវិត

Kay បាននិយាយថា គ្រប់ការបរាជ័យគឺវាតែងតែមានជម្រើសនៃសកម្មភាព។ អ្នកគ្រាន់តែរកឱ្យឃើញថា អ្នកមកដល់ផ្លូវទាល់ច្រកឬអ្នកមកដល់ផ្លូវវាង។ នៅពេលដែលអ្នកជួបបញ្ហា អ្នកត្រូវតែធ្វើការផ្លាស់ប្ដូរឱ្យទៅជាឱកាសវិញ។ ការបរាជ័យ ឧបសគ្គ និងការលំបាកផ្សេងៗ គឺសុទ្ធតែជាឱកាសដែលធ្វើឱ្យអ្នកងើបខ្ពស់ជាងមុន។ អ្នកមានជម្រើស ប្រសិនបើអ្នកអាចឈ្នះវា គឺអ្នកនឹងក្លាយជាមនុស្សជោគជ័យ ហើយបើអ្នកទុកឱ្យវាឈ្នះអ្នក គឺអ្នកនឹងក្លាយជាមនុស្សបរាជ័យ។

Kay គឺជាស្ត្រីអ្នកដឹកនាំអាជីវកម្មតែម្នាក់គត់ ដែលត្រូវបានធ្វើកំណត់ត្រាក្នុង Forbes Greatest Business Stories of All Timeដែលមានន័យថា កំណត់ត្រាអាជីវកម្មដែលអស្ចារ្យបំផុតរបស់ទស្សនាវដ្ដី Forbes សម្រាប់គ្រប់ពេលវេលា។ ហេតុអ្វីបានជាទស្សនាវដ្តីForbes ជ្រើសរើសយក Kay? ទី១ គាត់គឺជាមនុស្សដែលលេចធ្លោបំផុតនៅក្នុងយុគសម័យមួយដែលមានស្រ្ដីតិចតួចនៅក្នុងពិភពជំនួញ ហើយគាត់អាចឈរជើងម្នាកឯងបាននៅក្នុងក្រុមហ៊ុនមួយដ៏កំពូល។ទី២ ជាច្រើនលើកច្រើនសា គាត់បានជួបនឹងការរើសអើងដោយបុរសជាដៃគូ ដែលបានធ្វើឱ្យគាត់មានការលំបាកខ្លាំង សម្រាប់ភាពជោគជ័យរបស់គាត់។ទី៣ មិនថាអ្វីកើតឡើងគាត់មិនអនុញ្ញាតឱ្យអ្វីមួយមករាំងស្ទះដល់ដំណើរការរបស់គាត់បានឡើយ។

ទី៥ - ធ្វើដោយភាពម៉ឺងម៉ាត់និងមិនបោះបង់

Kay និយាយថា មនុស្សដែលមានទេពកោសល្យអស្ចារ្យ គឺមិនប្រាកដថាអាចធ្វើកិច្ចការបានដ៏អស្ចារ្យនោះទេ តែមនុស្សដែលធ្វើដោយមិនបោះបង់ គឺសុទ្ធតែអាចធ្វើកិច្ចការបានដ៏អស្ចារ្យ។ មនុស្សជោគជ័យភាគច្រើនបំផុត គឺជាមនុស្សធម្មតាដែលមានភាពម៉ឺងម៉ាត់លើសពីធម្មតា។ គំនិតនៅពីក្រោយ Mary Kay Cosmetics គឺគ្មានអ្វីថ្មីទេ។ Kayបានធ្វើការឱ្យក្រុមហ៊ុនលក់ផលិតផលផ្ទាល់ទោអតិថិជនជាច្រើនឆ្នាំមកហើយកាលពីអតីតកាល ហើយគ្រឿងសម្អាងគឺពិតជាគ្មានអ្វីថ្មីឡើយ។ទោះជាយ៉ាងណាក៏ដោយ អ្វីដែលធ្វើឱ្យក្រុមហ៊ុន Mary Kay Cosmetics ទទួលបានជោគជ័យគឺបានមកពីការផ្ដាច់ជ្ញាធ្វើដោយមិនបោះបង់ និងការរីករាយជាមួយនឹងគម្រោងការងាររបស់គាត់។

Post a Comment

0Comments
Post a Comment (0)