រមណីយដ្ឋានឆ្នេរខ្សាច់ស តាបារាំង គឺជារមណីយដ្ឋានមួយកន្លែងដែលកំពុងទាក់ទាញភ្ញៀវទេសចរ

0
រមណីយដ្ឋានឆ្នេរខ្សាច់ស តាបារាំង គឺជារមណីយដ្ឋានមួយកន្លែងដែលកំពុងទាក់ទាញភ្ញៀវទេសចរយ៉ាងពុះកញ្ជ្រោលពីមួយថ្ងៃទៅមួយថ្ងៃ។ វាមានចម្ងាយប្រមាណ ១៩០គីឡូម៉ែត្រ ពីវត្តភ្នំ ប្រមាណ ៥ម៉ោង។
ធ្វើដំណើរពីភ្នំពេញមកដល់បង្គោលគីឡូម៉ែត្រលេខ ១៦៣ និងហួសបន្តិចប្រហែល ៥០០ម៉ែត្រ មានផ្លូវបត់ស្តាំ (កន្លែងហ្នឹងគេហៅថាតានៃ) ពីតានៃ រហូតដល់ ផ្លូវបត់ឆ្វេងដែលមានស្លាកសញ្ញា «ក្រសួងអភិវឌ្ឍន៍ជនបទ» ធ្វើដំណើរ មានចំងាយ ១០គីឡូម៉ែត្រ។ ធ្វើដំណើរពី «ក្រសួងអភិវឌ្ឍន៍ជនបទ» ទៅមុខរហូតដល់ស្លាកសញ្ញា «រមណីយដ្ឋានពយយាយម៉ៅ» ចំងាយ ៩.៥ គីឡូម៉ែត្រ។ ធ្វើដំណើរពី «រមណីយដ្ឋានពយយាយម៉ៅ» ទៅរមណីយដ្ឋានឆ្នេរខ្សាច់ស តាបារាំង មានចំងាយ ៧.៥ គីឡូម៉ែត្រ។ នៅទីនោះមានខ្សាច់សក្បោសទឹករាក់ៗស្រួលលេង ទឹកសមុទ្រដូចគ្រីស្តាល់មិនចាញ់ស្រុកគេឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ ភ្ញៀវទេសចរគួរតែដឹងពីចំនុចសំខាន់ដូចខាងក្រោម:

ដើម្បីទៅដល់គោលដៅ ភ្ញៀវទេសចរត្រូវឆ្លងកាត់ភូមិស្រុក ដែលជាផ្លូវលំ មានគ្រលុកធំៗ កន្លែងខ្លះស្ទើរតែដាច់ផ្លូវផងដែរ នៅទីនោះ ពុំទាន់មានកន្លែងស្នាក់នៅទេ ប៉ុន្តែយើងអាចបោះតង់ដោយខ្លួនឯងបាន នៅទីនោះ ពុំទាន់មានលក់អាហារ និងភេសជ្ជៈនៅឡើយទេ ។ ភ្ញៀវទេសចរ គួរតែរៀបចំជាមុនដូចជា បាយ អាហារ ភេសជ្ជៈ (ទឺកក្រូច ទឹកសុទ្ធ) ទឹកកក ចង្ក្រានអាំងសាំង កន្ទេលអង្គុយលេងដោយខ្លួនឯង ។ កន្ទេល បើទៅជួលនៅទីនោះមួយតម្លៃ ២ ម៉ឺនរៀល។ រមណីយដ្ឋានឆ្នេរខ្សាច់ស តាបារាំងនេះ ស្ថិតនៅភូមិរិទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយត្រូវធ្វើដំណើរតាមផ្លូវចូលចំការដូងប្រេង ម៉ុងរិទ្ធី កែវផុស។

Post a Comment

0Comments
Post a Comment (0)