ប្រាសាទបន្ទាយស្រី គឺជាប្រាង្គប្រាសាទមួយក្នុងចំណោមប្រាសាទជាច្រើននៅ ខេត្តសៀមរាប ដែលបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករមកពីតំបន់ជាច្រើន ក្រៅតែពីប្រាសាទអង្គរដ៏ល្បីល្បាញនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅលើពិភពលោក។
ប្រាសាទបន្ទាយស្រីមានឈ្មោះថាត្រីភូវនមហេស្វរៈ ដែលមានន័យថាម្ចាស់នៃលោកទាំងបី ស្ថាបនាឡើងក្នុងឆ្នាំ៩៦៧នៃគ្រិស្តសករាជក្នុងរជ្ជកាលព្រះបាទរាជេន្ទ្រវរ្ម័នទី២(៩៤៤-១០០១)។ តាមសិលាចារឹកនាចុងសតវត្សរ៍ទី១០ តាមរយៈសិលាចារឹកសេកតាទុយបានសរសេរថា ក្សត្រិយព្រាហ្មណ៍នេះឈ្មោះ យជ្ញវរាហៈ ប្រកបដោយចំនេះដឹងខ្ពស់ខាងវិទ្យាសាស្ត្រ ទទួលមុខងារជាសាស្ត្រាចារ្យខាងសិវនិយម និងជារាជគ្រូទីមួយនៃព្រះមហាក្សត្រ។
ប្រាសាទនេះមានឈ្មោះល្បី ព្រោះវាត្រូវបានសាងសង់ឡើងពីថ្មផ្កាឈូកជាមួយ នឹងក្បាច់ចម្លាក់ យ៉ាងល្អិតឆ្មាររស់រវើកជាងគេ ដោយមានតួប្រាង្គបី ដែលមានសភាពល្អឆើតឆាយដូចស្រីគ្រប់លក្ខណ៍។
អ្នកកសាង: ព្រាហ្មណ៍យជ្ញវរាហៈ, កាលបរិច្ឆេទ: គ.ស ៩៦៧, កសាងឧទ្ទិថ្វាយ: ព្រាហ្មញ្ញណ៍សាសនា, ស្ថាបត្យកម្ម: រចនាបថបន្ទាយស្រី៕





