ផ្លែចេក និងស្បែកមុខរបស់អ្នក

0

 


គ្រប់គ្នាសុទ្ធតែធ្លាប់ញ៉ាំផ្លែចេកព្រោះថានរណាក៏ដឹងថាវាមានអត្ថប្រយោជន៍ជាច្រើនដល់សុខភាពរាងកាយ និងសម្រស់ពិសេសចំពោះស្បែក។ ក្រៅពីនេះ ខ្លះក៏ប្រើវាជាល្បាយលាបលើស្បែកមុខក្នុងគោលបំណងខុសៗពីគ្ នាប៉ុន្តែតើអ្នកប្រាកដទេថាវាពិតជាត្រឹមត្រូវតាមការចង់បានរបស់អ្នកឬយ៉ាងណា?តាមដានជាមួយហេលស៍ថាមនូវគុណសម្បត្តិនៃល្បាយផ្លែចេកផ្សេងៗពីគ្ នាដើម្បីបំពេញតម្រូវការ និងបញ្ហាស្បែកបានត្រឹមត្រូវដូចខាងក្រោម៖

ព្យាបាលមុន
ពិតជាអស្ចារ្យផ្លែចេក និងសម្បករបស់វាអាចរួមផ្សំជាល្បាយដ៏មានប្រសិទ្ធភាពសម្រាប់ព្យាបាលមុនដែលអ្នកប្រហែលមិនធ្លាប់បានដឹង។ អ្នកអាចបកស្រទាប់ខាងក្នុងនៃសម្បកចេក​ បិតនៅលើមុនដោយផ្ទាល់​ បន្ទាប់ពីសម្អាតមុខរួច ដើម្បីបន្ថយការរលាក និងសម្លាប់បាក់តេរី។ដូចគ្នាផងដែរ អ្នកក៏អាចលាយផ្លែចេកទុំទាំងមូលជាមួយទឹកឃ្ មុំនិងម្សៅរមៀតក្នុងកម្រិតសមល្មមអាចជួយកាត់បន្ថយបញ្ហាមុនបង្កើនពន្លឺស្បែក និងផ្តល់សំណើមក្នុងពេលជាមួយគ្នា។លាបល្បាយនេះបន្ទាប់ពីលាងមុខរួចទុក១៥នាទីទើបលាងសម្អាតជាមួយទឹកត្រជាក់ និងជូតមុខជាមួយនឹងកន្សែងឲ្យស្ងួត។

គ្រប់គ្រងជាតិប្រេង
ប្រសិនបើអ្នកស្ថិតនៅក្នុងប្រភេទដែលមានស្បែកខ្លាញ់ ការប្រើម៉ាស់បិតមុខដែលចេញពីផ្លែចេកទុំលាយទឹកក្រូចឆ្មារ​ និងទឹកឃ្មុំ គឺពិតជាអស្ចារ្យ។ ដោយសារក្នុងផ្លែចេកមានឥទ្ធិពលកំចាត់កោសិកាចាស់ និងប្រេងលើមុខថែមទាំងជួយបិទរន្ធញើសធំៗលើផ្ទៃមុខ។​ ម៉្យាង វាក៏មានផ្ទុកនូវជាតិទឹកប៉ូតាស្យូម វីតាមីន E និងវីតាមីន Cធ្វើឲ្យស្បែកទន់ភ្លឺរលោង។​ អ្នកអាចចាប់ផ្តើមដោយការលាយចេកមួយផ្លែ ជាមួយទឹកឃ្មុំមួយស្លាបព្រា និងទឹកក្រូចឆ្មារកន្លះស្លាបព្រា ដើម្បីបានជាម៉ាស់​បិ​តមុខដ៏អស្ចារ្យ។ ដំបូង លាងមុខឲ្យស្អាត រួចលាបល្បាយនេះឲ្យសព្វលើផ្ទៃមុខ៥ទៅ១០នាទីក្រោយលាងសម្អាតជាមួយនឹងទឹក​ត្រជាក់។ ដើម្បីរក្សាប្រសិទ្ធភាពថេរអ្នកគួរអនុវត្តយ៉ាង ហោ​ច​ណាស់ម្តង ក្នុងមួយសប្តាហ៍។

ផ្តល់សំណើម
ភាពសម្បូរដោយប៉ូតាស្យូម និងជាតិសំណើមនឹងបង្កើនជាតិទឹកលើស្បែកស្ងួតព្រមទាំងជួយឲ្យទន់រលោងស្រស់ថ្លា។ ករណីស្បែ​កមុខស្ងួតអ្នកអាចបិតម៉ាស់មុខរបស់អ្នកដោយផ្លែចេក ទុំមួយផ្លែ។​ ល្អបំផុតអ្នកគួរប្រើចេកទុំកិនឲ្យម៉ត់បានទម្រង់អន្ធិលៗ បន្ទាប់មកលាបវាលើផ្ទៃមុខរបស់អ្នកឲ្យសព្វលើក​លែងរង្វង់ភ្នែក និងមាត់។ ប្រហែលជា១០ទៅ១៥នាទីក្រោយអ្នកអាចលាងជាមួយនឹងទឹកត្រជាក់ នោះអ្នកនឹងមានអារ​ម្មណ៍ដឹងថាស្បែកមុខរបស់អ្នកទន់ និងមានសំណើមជាងធម្មតា។

ប្រឆាំងភាពជ្រីវជ្រួញ
នរណាក៏ដឹងថាផ្លែចេកមានផ្ទុកនូវសមាសធាតុកាត់បន្ថយស្នាមជ្រីវជ្រួញក្នុងកម្រិតខ្ពស់ជួយបន្ថយចំណុច ឬស្នាមជ្រួញដែលតែងកើតមានតាមអាយុនិងការពារស្នាមឆូតនៃស្បែក។ លាបលើស្នាមទាំងនោះនូវល្បាយដែលមានរួមផ្សំរវាងផ្លែចេក ទុំមួយផ្លែបូកនឹងទឹកក្រូចពោធិ៍សាត់មួយស្លាបព្រា និងយ៉ាអួរមួយស្លាបព្រា។ ចាប់ផ្តើមដោយការលាងសម្អាតមុខឲ្យស្អាត បន្ទាប់មកលាបល្បាយខាងលើ ត្រង់ស្បែកដែលមានស្នាមជ្រួញរយៈពេល១៥ទៅ២០នាទីក្រោយសឹមលាងមុខជាមួយទឹកស្អាត។ បន្ថយស្នាមអុជខ្មៅទោះជាសម្លាកមុន​ តូច អុជខ្មៅដែលតែងកើតតាមអាយុ ឬស្នាមស្រអាប់ដែលធ្វើឲ្យមុខចាស់ក៏ពិតមែន ​អ្នកអាចបន្ថយវាដោយគ្រាន់តែលាបម៉ាស់ចេកទុំជាប្រចាំយ៉ាងហោចណាស់២ដងក្នុងមួយសប្តាហ៍។ គួរបញ្ជាក់ថាអ្នកត្រូវលាបវាបន្ទាប់ពីសម្អាតមុខរួចទុករយៈពេល១៥ ទៅ ៣០នាទីទើបលាងជាមួយទឹកស្អាត។

Post a Comment

0Comments
Post a Comment (0)