ទ្រព្យសម្បត្តិមហាសេដ្ឋី Elon Musk ថយជិត ១០០ពាន់លាន ខណៈភាគហ៊ុនក្រុមហ៊ុន Tesla ធ្លាក់ចុះយ៉ាងគំហុក

0

 



ទ្រព្យសម្បត្តិសុទ្ធរបស់មហាសេដ្ឋីលេខ១របស់ពិភពលោក Elon Musk បានធ្លាក់មកក្រោម ២០០ពាន់លានដុល្លារ កាលពីថ្ងៃអង្គារ ទី៨ ខែវិច្ឆិកា កន្លងទៅ ខណៈអ្នកវិនិយោគបានបោះចោលភាគហ៊ុនរបស់ក្រុមហ៊ុន Tesla Inc ដោយបារម្ភថា នាយកប្រតិបត្តិកំពូល និងម្ចាស់ភាគហ៊ុនធំជាងគេនៃក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរូបនេះ រវល់ចំណាយពេលទាំងអស់ជាមួយបណ្ដាញសង្គម Twitter ។

យោងតាមកំណត់ត្រារបស់ទស្សនាវដ្ដី Forbes បច្ចុប្បន្ន Elon Musk បានថយចុះទ្រព្យសម្បត្តិពី ២៦៤.៨ពាន់លានដុល្លារអាមេរិក មកសល់ ១៩៤.៨ពាន់លានដុល្លារអាមេរិក ស្របពេលដែលភាគហ៊ុនជិត ១៥ភាគរយនៅក្នុងក្រុមហ៊ុន Tesla មានតម្លៃទីផ្សារ ៦២២ពាន់លានដុល្លារអាមេរិក។

ពេលនេះក្រុមហ៊ុនបានបាត់បង់តម្លៃទីផ្សារជិតពាក់កណ្តាល ហើយទ្រព្យសម្បត្តិសុទ្ធរបស់គាត់បានធ្លាក់ចុះចំនួន ៧០ពាន់លានដុល្លារ ចាប់តាំងពីលោកបានដេញថ្លៃទិញយកបណ្ដាញ Twitter កាលពីខែមេសា ឆ្នាំ២០២២៕



Post a Comment

0Comments
Post a Comment (0)