សុខ ពិសី បើកហាងតែគុជដ៏Tealive សាខាស្ទឹងមានជ័យថ្មីមួយទៀត និងដឹងពីជីវិតខ្លះៗ!

0



Tealiveគឺជាឈ្មោះហាងតែគុជដ៏ល្បីដែលកំពុងពេ ញនិយមហើយមានវត្តមាននៅខាងអ៊ឺរ៉ុបនិងអាស៊ីផងដែរ។កញ្ញា សុខ ពិសីបានបញ្ជាក់ថាបច្ចុ ប្បន្នហាងតែគុជTealive Cambodia310បានលេចវត្តមាននៅលើទឹកដីប្រទេសកម្ពុជាហើយ។


អតិថិជនដែលពុំទាន់បានភ្លក្សរសជាតិដ៏ឆ្ងាញ់របស់ Tealive ឬចង់ផ្លាស់ប្តូររសជាតិតែគជ់ថ្មី អាចកម្មង់បានឥលូវនេះដោយងាយៗ រហ័សទាន់ចិត្ត អាចជ្រើសរើសរសជាតិតែគជ់តាមតម្រូវការបាន តាមរយៈ App៖ Nham24 ឬ Food Panda ឬ E-get Tealive Cambodia 310 ឬក៏អាចអញ្ជើញមកហាង Tealive Cambodia 310 ដោយផ្ទាល់ ដែលមានទីតាំងស្ថិតនៅផ្លូវ ៣១០ កែងផ្លូវ ៩៥ ភូមិ៧ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ថ្មីនេះ កញ្ញា សុខ ពិសី ក៏បានបើកហាងថ្មីមួយទៀតកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលមានទីតាំងនៅច្រមុះជ្រូកស្ទឹងមានជ័យ។

កញ្ញា សុខ ពិសី ធានាថារសជាតិតែគជ់ពីហាងកញ្ញា គឺឆ្ងាញ់ជាប់មាត់ ត្រូវចិត្តដូចជាបានភ្លក្សរសជាតិដើមនៃតែគជ់របស់ហាងTealive នៅក្រៅប្រទេសអ៊ីចឹងដែរ។

លោកអ្នកអាចទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ: 081 896 111 ឬអាចកម្មង់តាមរយៈ App៖ Nham24 និង E-get។


* អំពីប្រវត្តិសង្ខេបនិងការសិក្សា

កញ្ញា សុខ ពិសី ​កើត​នៅ​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​១៩៩០ នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល។ ​ម្ដាយ​ឈ្មោះ រស់ សុគន្ធារី។ ​មាន​បងប្អូន​បី​នាក់ (ប្រុស​២ ស្រី​១) ហើយ​នាង​ជា​កូន​ទី​ពីរ​។ ​សុខ ពិសី មាន​កម្ពស់​១៦៦​សង់ទីម៉ែត្រ និង​មាន​ទម្ងន់​ជា​មធ្យម៥០​គីឡូក្រាម។ សុខ ពិសី បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បាក់ឌុប​ក្នុង​ឆ្នាំ​២០០៨។


* អំពីស្នាដៃក្នុងវិស័យសិល្បៈ

សុខ ពិសី ​មានចំណូលចិត្តចម្រៀងតាំងតែពីកុមារ ហើយដោយសារ​តែ​ចង់​ក្លាយ​ជា​តារាចម្រៀង​នៅ​វ័យ១៧​ឆ្នាំ យុវតី​ សុខ ពិសី ក៏​បាន​ចូល​ខ្លួន​មក​ហាត់ច្រៀងនៅ​ក្នុង​ក្លិប​សិល្បៈមួយ​កន្លែងក្នុងក្រុងភ្នំពេញ។ ដោយ​មើល​ឃើញ​ថានាង​មាន​ទេពកោសល្យល្អលើវិស័យនេះ កញ្ញា ពិសី បានឈានជើងចូល​ផលិតកម្ម KH ដែលជាផលិតកម្មទី១របស់កញ្ញា​នៅ​ក្នុង​ឆ្នាំ​២០០៥។

លុះ​នៅ​ឆ្នាំ​២០០៧ តារាចម្រៀង​ដែល​មាន​ឈ្មោះ​ល្បី​រួច​ជាស្រេច​នៅ KH ក៏​បាន​ប្តូរ​ទ្រនំ​ទៅ​កាន់​ផលិតកម្ម ​Nice Star ទាំង​មិនទាន់បានបញ្ចប់កុងត្រាជាមួយផលិតកម្ម KH។ សុខ ពិសី បន្សល់នូវបទពិរោះៗជាច្រើនបទ​ក្នុងផលិតកម្មដំបូងនេះ។

ដោយការព្យាយាម និងខំប្រឹងប្រែងលើវិស័យមួយនេះមិនរាថយនៅឆ្នាំ២០០៨ តារាចម្រៀង​ សុខ ពិសី ក៏​បាន​ក្លាយ​ជា​តារាចម្រៀង​របស់​ផលិតកម្ម​សាន់ដេ រហូត​មក​ដល់​សព្វថ្ងៃ​នេះ​ហើយ​កំពុង​ក្រសោប​បាន​ភាព​ល្បីល្បាញ​យ៉ាង​ខ្លាំង​ផង​ដែរ។ ​ពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយឆ្នាំទៅមួយឆ្នាំ សុខ ពិសី បានបង្កើនទឹកដមសម្លេង​ និងធ្វើឲ្យតំលៃខ្លួនក្លាយជាគ្រាប់ពេជ្ររបស់ផលិតកម្ម សានដេ។

កញ្ញា សុខ ពិសី ជាតារាចម្រៀងមួយដួង ដែរបានឈរជើងលើផលិតកម្ម​ សាន់ដេនេះមិនដែល​ងាករេម្ដងណាឡើយ បានបន្សល់បទចម្រៀងពិរោះៗជាច្រើនបទ ដូចជា «សុខសប្បាយទេសង្សារចាស់»​ «លះបង់» «ស្នេហាខ្ញុំមានអ្នកទីបី» ជាពិសេស «យប់នេះខ្ញុំសេដ» «ផ្លូវកម្ម» «ខ្វេះភ្នែកអូនទៅ!» ជាដើម។ និងមានច្រៀងឆ្លើយឆ្លងជាមួយ នាយ​ចើម លោក ខេមរៈ លោក ឆៃ វីរៈយុទ្ធ ជាច្រើនបទទៀត។


* អំពីទម្លាប់ និងចំណង់ចំណូលចិត្ត

កញ្ញា សុខ ពិសី ​ទម្លាប់លេង Instagram (IG) ជាងលេង Facebook ដែល IG របស់នាង​មានអ្នក Follower ប្រមាណជាជិត 700K ។ កញ្ញា សុខ ពិសី កម្រចេញក្រៅម្នាក់ឯងណាស់ លើកលែងតែចេញទៅសាលារៀន។ ពេលចេញក្រៅមានតែទៅកន្លែងថតចម្រៀង កម្មវិធី​មិត្តភ័ក្រ ហើយនិយមបើកដោយឡានខ្លួនឯង។ កញ្ញា​ចូលចិត្តញាំទឹកគ្រឿង និងនំបញ្ចុកសម្លរខ្មែរ។ កញ្ញាមិននិយមញាំភេជ្ជៈមានជាតិស្រវឹង និយម​ញាំទឹកផ្លែឈើ និងទឹកសុទ្ធ។ និយមហាត់ប្រាណនៅផ្ទះដោយមាន ឧបករណ៍ហាត់ប្រាណផ្ទាល់។ ឯសម្លៀកបំពាក់សំដែងលើឆាកភាគច្រើនឆ្នៃដោយខ្លួនឯងមានជាងកាត់ដេរប្រចាំខ្លូន និងទិញតាមហាងម្តងម្កាល។

ចំណែកសម្លៀកបំពាក់ក្នុងសង្គមបែបប្រពៃណីទម្លាប់រើសក្រណាត់​ និងចេញម៉ូដដោយកញ្ញាផ្ទាល់ និងកាត់ដេរដោយជាងប្រចាំខ្លួន។ និយមគ្រឿងអលង្កាមាសនិង​ពេជ្រ តែមិននិយមទំហំធំៗទេ។ ចូលចិត្តលេងសើចជាមួយក្រុមការងារ និងពេលចេញក្រៅតែងស្វាគមន៍​អ្នកគាំទ្រជានិច្ច៕






Post a Comment

0Comments
Post a Comment (0)