ទស្សនៈ១២ឃ្លា របស់អារីស្តូត ផ្តល់តម្លៃពិចារណាវែងឆ្ងាយសម្រាប់ជីវិតប្រចាំថ្ងៃ

0

 

អារីស្តូត (Aristotle)ប្រិយមិត្តជាជ្រាបខ្លះមកហើយ លោកគឺទស្សនវិទូក្រិចបុរាណ និងជាកូនសិស្សដែលបានសិក្សារៀនសូត្រពីគ្រូរបស់លោកឈ្មោះ ប្លាតុង (Plato) ដែលជាទស្សនវិទូដ៏ល្បី។ លោកតែងមានចំណង់ចំណូលចិត្តសរសេរ និងស្រាវជ្រាវ និងសរសេរបន្សល់ទុកជាស្នាដៃសៀវភៅជាច្រើន ព្រមទាំងមានទេពកោសល្យជាច្រើនរួមទាំងតក្កវិទ្យា និងវិទ្យាសាស្រ្តនយោបាយផងដែរ។ 

ជាមួយគ្នានេះទស្សនៈរបស់លោកខាងក្រោម ក៏ត្រូវបានគេផ្សព្វផ្សាយអប់រំតាំងពីសម័យក្រិចបុរាណ រហូតដល់សម័យទំនើបបច្ចុប្បន្ន ដែលប្រិយមិត្តអាចយកមកពិចារណាបាន៖

១. អ្នកគឺជាអ្វីដែលអ្នកធ្វើជាប្រចាំថ្ងៃ។ ភាពល្អឥតខ្ចោះ មិនមែនជាសកម្មភាពទេតែវាជាទម្លាប់។

២. នៅពេលអ្នកកាន់តែចេះ នោះអ្នកនឹងកាន់តែដឹងថាអ្នកមិនចេះ។

៣. ការអប់រំតែខួរក្បាលដោយមិនអប់រំបេះដូងគឺមិនមែនជាការអប់រំឡើយ។

៤. ការស្គាល់ខ្លួនឯងគឺជាពន្លកនៃគតិបណ្ឌិត។

៥.តាមធម្មជាតិ មនុស្សគ្រប់រូបសុទ្ធតែចង់បានចំណេះដឹង។

៦. មនុស្សមានលក្ខណៈល្អប្រពៃជាងសត្វណាៗទាំងអស់ ប៉ុន្តែបើមិនមានច្បាប់និងយុត្តិធម៌នោះទេ មនុស្សគឺមានភាពអាក្រក់ឃោឃៅ ជាងសត្វណាៗទាំងអស់។

៧. ឬសគល់នៃការអប់រំ គឺល្វីងជូរចត់ ប៉ុន្តែផ្លែរបស់វាគឺផ្អែមត្រជាក់។

៨. អំណាចនៃខួរក្បាលគឺជាភាពចាំបាច់សម្រាប់ជីវិត។

៩. មនុស្សម្នាក់ៗអាចខឹងក្រោធបាន វាជារឿងងាយស្រួលនោះទេ។ ប៉ុន្តែការខឹងជាមួយមនុស្សត្រឹមត្រូវ នៅពេលត្រឹមត្រូវ ក្នុងគោលបំណងត្រឹមត្រូវនិងក្នុងវិធីត្រឹមត្រូវ មិនងាយស្រួលនោះឡើយ។

១០. អ្នកដែលដឹងធ្វើ ចំណែកអ្នកដែលយល់បង្រៀន។

១១. ភាពរីករាយគឺស្ថិតនៅលើអ្នក។

១២. សេចក្តីស្រលាញ់កើតចេញពីដួងព្រលឹងតែមួយដែលសន្ធិតក្នុងរូបកាយពីរ៕

Post a Comment

0Comments
Post a Comment (0)