ដើម្បីការងារ តារាស្រី កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ព្រមកាត់សក់ខ្លីត្រឹមក ប៉ុន្ដែសម្រស់ស្អាតប្លែក​!...

0

 


បន្ទាប់ពីផ្អាក​ការ​សម្តែង​ភាព​យន្ត​អស់ជា​ច្រើនកន្លងមក ពិធី​ការិនី​ស្រស់​សោ​ភា កញ្ញា ហ៊ិន ចាន់​នី​រ័ត្ន បាន​សម្រេច​ចិត្ត​ចេញថត​រឿង​ឡើងវិញ​ខណៈដែល​តម្លៃ​ខ្លួន​ឡើង​ដល់​ជាង​៥ពាន់​ដុល្លារក្នុងមួយរឿង គឺជា​កម្រិត​ឡើងទ្វេ​ដង​ បើធៀ​ប​នឹង​តារា​ដទៃ ​។


ពិធី​ការិនី​ទូរទស្សន៍​បាយ័ន​ស្រីស្រស់ កញ្ញា ហ៊ិន ចាន់​នី​រ័ត្ន បាន​បង្ហាញ​វត្ត​មាន​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ក្នុង​ការ​សម្តែង​ភាព​យន្ត​បុរាណ​រឿង​”ធ្មប់”​របស់​ផលិត​កម្ម មាតុ​ចក្រ ដែលជាការបើកឆាកថតកុនឡើងវិញ ។



យោងតាម​ការ​ទម្លាយ​ពី​ក្រុម​ការ​ងារ​ផលិត​បាន​ឲ្យភ្នាក់ងារយើងដឹង​ថា ទម្រាំ​នឹង​តារា​ស្រី​រូប​នេះ​សម្រេច​ចិត្ត​ចូល​ថត​ភាព​យន្ត​វិញ​គឺ​មិន​ងាយ​ទេ ពិសេស​ទាក់​ទង​នឹង​ពេល​វេលា​។ អ្វី​ដែល​កាន់​តែ​ធ្វើ​ឲ្យ​ផលិត​ករ​ភ្ញាក់​ផ្អើល​គឺ​ការ​ទាម​ទារ​តម្លៃ​​ខ្លួន​ថត​មួយ​ដ៏​ខ្ពស់​ស្ទើ​តែ​គុណ​នឹង​ពីរ​បើ​ធៀប​ជា​មួយ​នឹង​តារា​សម្តែង​ល្បីផ្សេងៗ​។



ប្រភព​ដដែលបន្ត​ថា តារា​សម្តែង​ស្រី​ល្បី​ឈ្មោះ​ខ្លះ​ទទួល​បាន​តម្លៃ​ខ្លួន​ថត​មួយ​រឿង​ប្រមាណ​ពី​ ២​ពាន់ ទៅ ៣ពាន់​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​ ប៉ុន្តែ​ហិន ចាន់​នីរ័ត្ន​វិញ​ឡើង​ដល់​ជាង​៥ពាន់​ដុល្លារ​អាមេរិក​សម្រាប់​ការ​ថត​រឿង​នេះ​។ នាង​សម្រេច​ចិត្ត​ផ្តល់​ពេល​ពេលា២​ថ្ងៃប៉ុ​ណ្ណោះ​ក្នុង​មួយ​សប្តាហ៍​ ប៉ុន្តែ​នាង​គោ​រព​ពេល​វេលា​បាន​ល្អ។ ក្នុង​រឿង​នេះតម្រូ​វឲ្យ​មាន​តារា​សម្តែ​ង​ស្រី​ទន់​ភ្លន់​ស្រគត់​ស្រគុំ ដូច​ជា​រូប​នាង​ ហើយ​ផលិ​តករ​​ចង់​ឲ្យ​​ទស្ស​និក​ជន​ប្លែក​ភ្នែក​ជា​មួយ​ស្នា​ដៃ​សម្តែង​របស់​តារា​ស្រី​រូប​នេះ​គ្រាដែ​ល​ តារា​ស្រី សុខ សោ​ម៉ា​វត្តី គឺ​បាន​ចូល​រួម​សម្តែងស្ទើ​រ​គ្រប់​ផលិត​កម្ម​ទៅហើ​យ​។



ងាកមក ពិធិការិនីរូបស្រស់សម្ផស្សបាន កញ្ញា ហ៊ិន ចាន់​នី​រ័ត្ន ធ្លាប់បានប្រាប់​ថា ​ការ​បាត់​មុខ​លើ​វិស័យភាព​យន្ត​ជាង​២​ឆ្នាំ​មក​ហើយ អវ​ត្ត​មាន​ពី​វិស័យ​នេះមិនមែន​មក​ពី​ខ្លួន​ឈប់​ថត ឬ​ផលិត​កម្ម​ឈប់​ហៅ​ឡើយ ពោល​មក​ពី​មិន​មាន​ពេលគ្រ​ប់​គ្រាន់ និង​តម្លៃ​ថត មិន​ត្រូវ​ថ្លៃ​គ្នា។ នាង​ថា​កន្លង​មក​នេះមា​ន​ផលិត​ករ​ច្រើនបាន​ទាក់​ទង ចង់​បាន​នាង​ទៅ​ថត​ភាព​យន្ត​ឲ្យ ប៉ុន្តែ​នាង​​មិន​​មាន​​ពេល​​គ្រប់​គ្រាន់ ត្បិត​អី​រាល់​ថ្ងៃ​នាងត្រូវ​​កាន់​កម្ម​វិធី​ច្រើន​នៅ​ស្ថា​នីយ​ទូរ​ទស្សន៍​បាយ័ន។ តារា​ស្រី​សម្រស់​បាន​រូប​នេះ​បញ្ជាក់​ថា ក្នុង​រយៈ​ពេល​១អាទិត្យ​នាង​មាន​ការ​ងារ​នៅ​ទូរទស្សន៍​បាយ័ន​ពី ៣​ទៅ​៤​ថ្ងៃ​ហើយ ពេល​ខ្លះ​ចុះ​ទៅ​ខេត្ត​ទៀត​ ។


សូមជម្រាបថា ពេល​ខ្លះ​នាងក៏ចង់​ទទួល​ថត​ភាព​យន្ត​ដែរ​ប៉ុន្តែ​មិន​ចង់​ប៉ះ​ពាល់​ការ​ងារ​ស្នូល​ទើបប​ដិសេធ​។ នៅ បាយ័ន​ ហ៊ិន ចាន់នីរ័ត្ន ក្តាប់​បាន​កម្ម​វិធី​កម្សាន្ត​ចំនួន​៤ ក្នុង​ដៃគឺ​កម្ម​វិធី​ "ឆា ឆា ឆា ", "ពិភព​រីក​រាយ","វិស្ស​មកាល​តន្ត្រី​", និង”The Style”។ នាងមិន​បាន​បញ្ជាក់​អំពី​តម្លៃ​ខ្លួន​នៃ​ការ​ថត​ទេ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ផង​ដែរ​នោះគឺ​គុណ​ភាព​រឿង ដើម្បី​ប្រា​កដ​ថា​ជា​រឿង​ដែល​នឹង​ទទួល​បាន​ការ​គាំ​ទ្រ​ច្រើន​នៅពេ​ល​ចាក់​បញ្ចាំង។


អាចនិយាយបានថា ថ្មីៗនេះ មហាជនជាច្រើនមានការចាប់អារម្មណ៍ទៅលើសិល្បការិនីខ្មែរ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ដែលហ៊ានលះបង់កាត់សក់ខ្លីត្រឹមក ដើម្បីការងារថតសម្ដែងក្នុងភាពយន្តប្រវត្តិសាស្ត្ររបស់សម្ដេចតេជោ។ ពិតណាស់ ទោះបីបច្ចុប្បន្នទំនើប អាចមានសក់ក្លែងក្លាយទុកពាក់ពេលថត ប៉ុន្តែតារាស្រីទាំងនេះ គឺបានកាត់សក់ពិតៗខ្លួនសម្រាប់តម្រូវទៅតាមសាច់រឿង។

ពិធីការិនីកញ្ញា ហ៉ិន ច័ន្ទនីរ័ត្ន ជាតារាស្រីដែលមិនសូវទទួលថតរឿងប៉ុន្មានឡើយ តែថ្មីៗនេះនាងបានទទួលថតរឿងបែបប្រវត្តិសាស្ត្រ ហើយតម្រូវឲ្យនាងកាត់សក់ខ្លីត្រឹមក។ ក្រោយកាត់សក់ខ្លី នាងពិតជាប្រែសម្រស់ប្លែក ខណៈពីមុនមក ធ្លាប់តែឃើញនាងមានសក់វែង៕ 











Post a Comment

0Comments
Post a Comment (0)