មែនលំៗណា ស៊ូច្រើនឆ្នាំហើយ ស្ងាត់ៗ ឈីន រតនៈ ទិញកាដូររថយន្តជូនខ្លួនឯង

0



ពិតណាស់ បើទោះជា កញ្ញា ឈីន រតនៈ ទើបតែប្រលូកក្នុងវិស័យចម្រៀងប៉ុន្មានឆ្នាំ ក៏ពិតមែន តែតារារូបនេះ ទទួលបានប្រជាប្រិយភាព យ៉ាងខ្លាំងក្លាពី សំណាក់មិត្តៗយុវវ័យរាល់គ្នា តាមរយៈទឹកដមសម្លេងដ៏ពីរោះរណ្ដំរបស់នាង។

លើសពីនេះទៅទៀត ក្រៅពីសមត្ថភាពដ៏ប៉ិនប្រសប់ហើយ តារាចម្រៀងសម្លេងស្រួយរូបនេះ ក៏មានរូបសម្រស់ស្អាតមិនធម្មតាដែរ ដែលជារឿយៗកន្លងមក រាល់ពេល ឈីន រតនៈ បង្ហាញខ្លួនម្ដងៗ អ្នកគាំទ្រជាច្រើនតែងតែសរសើរមិនដាច់ពីមាត់ ទៅលើស្ទាយ៍លេងខ្លួន ដែលអាចបត់បែនគ្រប់កាលៈទេសៈរបស់នាងផងដែរ​។


ជាងនេះទៅទៀត មួយរយៈនេះ តារាស្រីរូបនេះ ហាក់ដូចជាមានហាងឆេងខ្ពស់ តែងតែលេចមុខមាត់តាមឆាកតន្រ្ដីធំៗនានាជាប្រចាំ សឹងតែរកពេលវេលា សម្រាកមិនចង់បាន។ ទន្ទឹមនឹងនេះ ខំប្រឹប្រេងយូរដែរហើយ ស្រាប់តែ ឈីន រតនៈ ជូនកាដូរយ៉ាងធំសម្រាប់ខ្លួនឯង គឺរថយន្តម៉ាក Hyundai យ៉ាងថ្មីស្រឡាងខៅរលោងស្រិលតែម្ដង។ ជាមួយគ្នានោះ ក៏មានអ្នកគាំទ្រ ចូលទៅខមិន អមអរសាទរជាមួយនាង យ៉ាងច្រើនផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖





Post a Comment

0Comments
Post a Comment (0)