កញ្ញា Dilraba គឺជាតារាសម្ដែងមួយរូបដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងលើការសម្ដែងភាពយន្តផ្សេងៗ អាចនិយាយបានថាជាតារាជួរមុខប្រចាំប្រទេសចិន នោះក៏ដោយសារតែទេពកោសល្យយ៉ាងប៉ិនប្រសព្វក្នុងការសម្ដែងរបស់កញ្ញា និងសម្រស់ដ៏ស្រស់ត្រកាលអមមកជាមួយផងដែរ។
យ៉ាងណាមិញ ក្រៅពីហ៊ឺហាហាយសូរលើវិថីសិល្បៈ ងាកមកមើលជីវិតឯកជនរបស់នាងវិញគឺពុំសូវមានអ្នកគាំទ្រណាសូវដឹងពីរឿងរ៉ាវជីវិតឯកជននាងប៉ុន្មានទេ។ ហើយនៅថ្ងៃនេះយើងនឹងលើកយករឿងរ៉ាវជីវិតឯកជន១០យ៉ាងរបស់ Dilraba មកធ្វើការសម្រាយជូនប្រិយមិត្តឲ្យបានដឹង។
ចង់ដឹងថារឿងរ៉ាវទាំងនោះមានអ្វីខ្លះ ទៅតាមដានទាំងអស់គ្នា៖
១០. នៅថ្ងៃអនាគត Dilraba ប្រាថ្នាចង់បានកូន ៣ ស្រី ២ ប្រុស ១
៩. ចូលសិល្បៈជិត ១០ឆ្នាំទៅហើយតែ Dilraba ស្នាក់នៅតែក្នុងសណ្ឋាគារទេ។ នាងមានអារម្មណ៍ថា គ្មានកន្លែងណាដែលអាចឲ្យនាងនៅស្រួលខ្លួនដូចផ្ទះកំណើតទេ។៧. នាងជាមនុស្សដែលខ្លាចទឹកបំផុត ដោយសារកាលពីតូចនាងប៊ិះនឹងលង់ទឹកម្ដង។
៦. នាងស្រឡាញ់តុក្កតា Chibi Maruko Chan ខ្លាំងបំផុត។
៤. Dilraba អាចប្រើបានច្រើនភាសាណាស់ដូចជាចិន អៃហួ គ្រាមភាសាសៀងហៃ អង់គ្លេស កូរ៉េ និងថៃ។
៣. ឈ្មោះ «Diliraba» ក្នុងភាសាអៃហួ មានន័យថា «ស្រីស្អាតដ៏គួរឲ្យស្រឡាញ់»។
១. Dilireba មានឈ្មោះពេញថា «Dilraba Dilmurat» កើតនៅថ្ងសទី០៣ ខែមិថុនា ឆ្នាំ១៩៩២ ជាតារាសម្ដែង តារាចម្រៀង ម៉ូដែលចិន ដែលជាប់សាច់ឈាមជនជាតិអៃហួ៕










