រឿងរ៉ាវខ្លះៗដែលអ្នកមិនធ្លាប់ដឹងពី ស៊ីន យូប៊ីន

0



ស៊ីន យូប៊ីន គឺជាតារាសម្ដែងដែលកំពុងមានប្រជាប្រិយភាពខ្លាំងបំផុតក្នុងស្រទាប់យុវវ័យនាពេលបច្ចុប្បន្ននេះ។ ជាហ្វ្រេសស៊ីហ្គើល  ជំនាន់ទី១២ ទទួលបានជ័យលាភីលេខ ១ ក្នុងឆ្នាំ ២០១៣ នាងមានរឿងរ៉ាវជាច្រើនដែលអ្នកគាំទ្រចង់ឱ្យមហាជនស្គាល់ច្បាស់ពីនាង។ តាមរយៈការបើកកកាយពីអ្នកគាំទ្រដ៏ស្ម័គ្រស្មោះរបស់នាងបានឱ្យដឹងថា៖



១/. ស៊ីន យូប៊ីនគឺជាបេក្ខនារីទី១ដែលទទួលបានពានច្រើនជាងគេពីកម្មវិធីគឺរហូតដល់ទៅ៧ ពាន តាមរយៈការប្រឡងជាបេក្ខនារីក្នុងកម្មវិធីហ្វ្រេសស៊ីហ្គើល អេនប៊យ ជំនាន់ទី១២។

២/. ក្នុងព្រឹត្តិការណ៍មហោស្រពជាតិលើកទី៥ ស៊ីន យូប៊ីន ទទួលបានពានរង្វាន់ជាតារាសម្ដែងស្រីឆ្នើមប្រចាំឆ្នាំ២០១៧ តាមរយៈការសម្តែងជាតួស្រីក្នុងរឿង “តម្លៃស្នេហ៍”។

៣/. នាងមានថ្ងៃខែឆ្នាំកំណើតនៅថ្ងៃទី ១៣ ០៥ ១៩៩៥ ប៉ុន្តែអស់រយៈជាច្រើនឆ្នាំដែលនាងធ្វើខួបកំណើតនៅថ្ងៃទី១២ ០៦ ព្រោះពីក្មេងឈឺញឹកពេកក៏ប្ដូរថ្ងៃខែឆ្នាំកំណើតតែម្ដង។


៤/. សត្វដែល យូប៊ីន ធ្លាប់ខ្លាចបំផុតគឺសត្វឆ្មា។

៥/. យូប៊ីន ជាតារាស្រីមួយដួងដែលចាប់តាំងពីចូលសិល្បៈមកដល់ឥឡូវ ពុំធ្លាប់ធ្វើការ live បកស្រាយបញ្ហាអ្វីមួយនោះទេ បើទោះមានការចុះព័ត៌មានបំផ្លើសពីនាងដ៏ដោយ។

គួរបញ្ជាក់ថា បច្ចុប្បន្នក្រៅពីល្បីឈ្មោះក្នុងអាជីពសម្ដែងហើយនោះ តារាសម្ដែងកូនកាត់ខ្មែរ-ថៃរូបនេះ ក៏មានមុខជំនួញផ្សេងៗក្នុងដៃ ដូចជា ជាម្ចាស់ហាងតែគុជ និងជាម្ចាស់ប្រេនសាប៊ូកក់សក់ជាដើម៕




Post a Comment

0Comments
Post a Comment (0)