រឿងថ្មីរបស់ ខាត់ វៃហាំង និង ស៊ីន យូប៊ីន គ្រាន់ចេញ «Trailer» ភ្លែតផ្ទុះការគាំទ្រខ្លាំង

0

 


បើនិយាយពីគូស្នេហ៍តារាសម្ដែងប្រុសស្រីដ៏មានប្រជាប្រិយភាព លោក ខាត់ វៃហាំង និង កញ្ញា ស៊ីន យូប៊ីន កន្លងមកមហាជនបានឃើញហើយថាគូស្នេហ៍មួយគូនេះ តែងតែឆក់បានការចាប់អារម្មណ៍ និងអង្រួនបេះដូងអ្នកគាំទ្រជាមួយនឹងការបង្ហាញនូវភាពផ្អែមល្ហែមជាហូរហែលើបណ្ដាញសង្គម។


ពិតណាស់ មួយរយៈចុងក្រោយនេះ ខាត់ វៃហាំង និង ស៊ីន យូប៊ីន តែងធ្វើឱ្យមហាជនអ្នកគាំទ្របង្ហាញចិត្តលួចច្រណែនដល់ចំណងស្នេហ៍ដ៏មានក្ដីសុខរបស់អ្នកទាំងពីរ ខណៈបានឃើញសកម្មភាពជាច្រើននៃដំណើរកម្សាន្តរបស់អ្នកទាំងពីរ ដែលបានដឹកដៃគ្នាទៅសាងភាពផ្អែមល្ហែមនៅទឹកដីប្រទេសក្រៅជាច្រើនប្រទេសនោះ។


ជាមួយនឹងភាពយន្តថ្មីដែលគូស្នេហ៍មួយគូនេះសម្ដែងរួមគ្នានេះដែរ ឃើញថា គ្រាន់តែបញ្ចេញ Trailer ភ្លាម កំពុងទទួលបានការចាប់អារម្មណ៍គាំទ្រខ្លាំងពីមហាជន និងធ្វើឱ្យមហាជនអ្នកគាំទ្របង្ហាញចិត្តអន្ទៈសាចង់ទស្សនាសាច់រឿងថ្មីរបស់ទាំងពីរសម្ដែងផងដែរ៕










Post a Comment

0Comments
Post a Comment (0)