មកដឹងពីប្រវិត្ដខ្លះៗ ពី Lee Jong Suk

0



ជាតារា​សម្តែង​​ពោរពេញ​ទៅ​ដោយ​សមត្ថភាព​ រូបរាង​ខ្ពស់​ បបូរ​មាត់​ផ្កា​ឈូក​ជា​ទី​និយម​ចូលចិត្ត​របស់​ប្រិយមិត្ត​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស។ ថ្ងៃ​នេះ​យើង​នឹង​មក​និយាយ​ពី​ការពិត​៥យ៉ាង​របស់​ Lee jong suk។



១.​ជីវប្រវត្តិ

Lee Jong Suk កើត​នៅ​ថ្ងៃ​ទី​ ១៤​ខែ​កញ្ញា​ឆ្នាំ​១៩៨៩​ មាន​កម្ពស់​ ១៨៥​ ទម្ងន់​៦៥គីឡូក្រាម។ កាល​ពី​ក្មេង​តារា​ប្រុស​រូប​នេះ​មាន​ទី​លំនៅ​ក្នុង​ក្រុង​ Gyeonggi-Do ប្រទេស​កូរ៉េ​ខាង​ត្បូង បញ្ចប់​ការ​សិក្សា​កម្រិត​បរិញ្ញា​នៅ​មហាវិទ្យាល័យ​ Kunkuk University ផ្នែក​ភាពយន្ត​និង​ការ​សម្ដែង​។


២.​ ជំហាន​ដំបូង​នៃ​ការ​ឈាន​ចូល​ក្នុង​សង្គម​សិល្បៈ

តារា​ប្រុស​រូប​នេះ​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ដំបូង​ក្នុង​វ័យ​១៦​ឆ្នាំ​ជា​អ្នក​ដើរ​ម៉ូដ។ ​មុខ​មាត់​ស្រស់​ស្អាត​បូក​រួម​ជា​មួយ​នឹង​រាង​ខ្ពស់​ស្រឡះ​ធ្វើ​ឲ្យ​គេ​ក្លាយ​ទៅ​ជា​ទី​ចាប់​អារម្មណ៍​របស់​មនុស្ស​ជា​ច្រើន។ ក្រោយ​មក​គេ​បាន​សម្ដែង​រឿង​ភាគ​ដំបូង​ឈ្មោះ​ថា​ “Prosecutor Princess”។ ក្នុង​រឿង​នេះ​ Lee Jong Suk សម្ដែង​ជា​តួរង​ធម្មតា​ប៉ុណ្ណោះ​។ រហូត​មក​ដល់​ឆ្នាំ២០១៣​ទើប​គេ​មាន​​ឱកាស​បាន​សម្ដែង​ធ្វើ​ជា​តួឯក​នៅ​ក្នុង​រឿង​ “School”។​ បន្ទាប់​ពី​នោះ​ក៏​ចាប់​ផ្ដើម​មាន​រឿង​ភាគ​ជា​បន្ត​បន្ទាប់​ឲ្យ​ទស្សនិកជន​បាន​ឃើញ​ជា​ហូរហែ អាច​និយាយ​​បាន​ថា​សម្ដែង​តែ​មួយ​រឿង​ល្បី​ខ្លាំង​តែ​ម្ដង។



Post a Comment

0Comments
Post a Comment (0)