ទេព បូព្រឹក្ស បន្តលាក់បាំងភេទកូន ទុកដើម្បីធ្វើកម្មវិធីមួយនេះ!

0


ថ្មីៗនេះ តារាចម្រៀងយ៉េៗ ទេព បូព្រឹក្ស បានប្រាប់ឱ្យអ្នកសារព័ត៌មានក្នុងស្រុកដឹងថា ឆាប់ៗនេះនាងនឹងទម្លាក់ MV ចម្រៀងថ្មីមួយនៅ​មុនថ្ងៃ​បានឃើញមុខកូន ដើម្បីជាកាដូដល់អ្នកគាំទ្ររបស់នាងដែលតែង​សួរថា​ តើពេលណានាងមាន​អ្វី​ថ្មី​។ ទោះមិនប្រាប់ចំណងជើងបទចម្រៀងថ្មី តែអាចប៉ាន់ស្មានថាប្រហែលជាបទ «Goddess» ដែលធ្លាប់បង្ហោះ Poster លើបណ្តាញសង្គមកាលពីពេលកន្លងទៅ។

និយាយដល់រឿងកូន ម្ចាស់បទ «វីរនារី» ឱ្យដឹងថា ពេលនេះកូនក្នុងផ្ទៃ​​នាង​អាយុជាង៧ ខែហើយ នៅបាំងតែជាង១ ខែទៀតប៉ុណ្ណោះ នាង និង ជី ដេវីត នឹងបានក្លាយជាឪពុកម្តាយគេតាមបំណងហើយ។ យ៉ាងណាមិញ អនាគតអ្នកម្តាយរូបនេះ នៅមិនព្រមទម្លាយឱ្យដឹងភេទរបស់កូនឡើយ ដោយនាងទុកដើម្បីធ្វើកម្មវិធីលាតត្រដាងមួយ (Reveal baby) នាពេលឆាប់ៗនេះ ដូច្នេះហើយមិនអាចទម្លាយឱ្យដឹងមុនជាដាច់ខាត។

បូព្រឹក្ស មិនទាន់ច្បាស់រឿងគួរសម្រាល​ដោយធម្ម​ជាតិ ឬត្រូវវះកាត់នោះទេ តែនាងជ្រើសរើសសម្រាលនៅក្នុងស្រុកមិនទៅក្រៅប្រទេសដូចតារាមួយចំនួននោះឡើយ។

ចាប់តាំងពីដឹងថាមានផ្ទៃពោះមក តារាចម្រៀងរូបនេះ កាន់តែទទួលបានភាពកក់ក្ដៅពីគូស្នេហ៍ ដោយលោកស្រលាញ់ថ្នាក់ថ្នមនាង​ទ្វេដង។ នៅពេលដឹងថាសុខភាព បូព្រឹក្ស រៀងខ្សោយលោកមិនឱ្យនាងធ្វើអ្វីឡើយ ឱ្យនៅតែផ្ទះមើលថែទាំសុខភាពខ្លួនឯង និងកូនក្នុងផ្ទៃប៉ុណ្ណោះ ទើបធ្វើឱ្យនាងមានអារម្មណ៍អផ្សុក​ក៏ចេះតែចាក់​អាវ​ឲ្យ ជី ដេវីដ ចេញច្រៀងតាម Concert ជាញឹកញាប់ដូចដែលគ្រប់គ្នាបានឃើញតាមរយៈបណ្តាញសង្គមហ្វេសប៊ុក។

បច្ចុប្បន្ន តារាចម្រៀងស្រីរូបនេះ មិនអាចកំណត់ពេលវេលាការវិលមកច្រៀងលើឆាកតន្ត្រីវិញបានទេ ត្រូវចាំមើលតាមជាក់ស្ដែងលើសុខភាពរបស់នាង តែពេលនេះអ្វីដែលនាងនិងម្ចាស់បទ «I’m Bored» ចង់ឃើញបំផុតគឺមុខកូនក្នុងផ្ទៃ៕







Post a Comment

0Comments
Post a Comment (0)